សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ចោរ​ចិត្ត​ស្លុយ​ម្នាក់ចូល​ប្លន់ផ្ទះ​ផ្ទេរប្រាក់ទ្រូ​ម៉ាន់​នី បែរជា​រត់​បាតជើង​ស​ព្រាត​

​ខេត្តបាត់ដំបង ៖ ចោរ​ប្រដាប់អាវុធ ចិត្ត​ស្លុយ​ម្នាក់ បាន​ចូល​ប្លន់ ផ្ទះ​ផ្ទេរប្រាក់ ទ្រូ​ម៉ាន់​នី មួយកន្លែង តែ​មិនបាន​សម្រេច បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ចេញ​ប្រតិបត្តិការ គ្រប់​ច្រកល្ហក ដើម្បី​ស្ទាក់ចាប់ កាលពី​វេលា​ម៉ោង ៣ រសៀល​ថ្ងៃទី​០៨

ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ផ្ទះ ផ្ទេរប្រាក់ ទ្រូ​ម៉ាន់​នី យីហោ ហួត សុ​វណ្ណា​រឹទ្ធ ស្ថិតក្នុង ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

   ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង ដោយ​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស អាយុ​ប្រហែល ២០ ឆ្នាំ មាន​ភិនភាគ សម្បុរ​ស មុខ​វែង ចង្កា​ព្រែក សក់ត្រង់ បា​ស់លាប ពណ៌​ក្រហម​-​លឿង កម្ពស់​ប្រហែល ១.៧០ ម៉ែត្រ ពាក់​អាវយឺត ពណ៌​ទឹកក្រូច ដៃខ្លី ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​មី​អូ ពណ៌​ស ប្រដាប់​ដោយ អាវុធខ្លី ០១ ដើម មិន​ស្គាល់​ម៉ាក បានធ្វើ​សកម្មភាព យក​អាវុធ​ដាក់​លើ​តុ គំរាម​ទារប្រាក់ ពី​ជនរងគ្រោះ ឈ្មោះ សុខ ស្រី​នឿន ភេទ​ស្រី អាយុ ៣១ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ចំណុច កើតហេតុ​ខាងលើ តែ​ពុំបាន​សម្រេច រួច​ក៏​ជិះ​ម៉ូតូ គេចខ្លួនបាត់​។​

   ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ដំបូង​ជននេះ បាន​ដើរ​ចូលមក សុំ​ដក​ប្រាក់​តាម ទ្រូ​ម៉ា​នី ដែលមាន​ចំនួន ២៥ លាន​រៀល​។ នៅពេលដែល​ម្ចាស់ផ្ទះ សួររក​លេខ​កូដ បែរជា​ជននេះ ឆ្លើយថា អត់​មាន​ទេ ព្រមទាំង​បាន ដក​កាំភ្លើងខ្លី មិន​ស្គាល់​ម៉ាក ដាក់​នៅលើ​តុ ខាងមុខ​ជនរងគ្រោះ​។ ដោយ​ឃើញ សភាព​ដូច្នេះ ស្ត្រី​រងគ្រោះ បាន​និយាយ​សម្រួល​ថា បើ​ចង់បាន​ប្រាក់ ចាំ​គាត់​ទូរស័ព្ទ ទៅ​បង​យកមក​អោយ ព្រោះ​លុយ​វា​ច្រើន​។ ភ្លាមៗ​នោះ ជនសង្ស័យ បាន​សួរថា បងប្រុស​នៅឯណា ហើយ​គាត់​ធ្វើ​អ្វី ទើប​ម្ចាស់ផ្ទះ បាន​ឆ្លើយថា គាត់​នៅ​ខាងក្រោយ​ផ្ទះ ហើយ​គាត់ ជា​មន្ត្រី​ប៉េអឹម គ្រាន់តែ​ឮ ពាក្យ​នេះ​ភ្លាម ជនសង្ស័យ បាន​ដើរ​តម្រង់​ទៅ​ម៉ូតូ ហើយ​ជិះ​ចេញទៅ​បាត់​៕

P-0902 P-0902A

 

Leave a Reply

Your email address will not be published. Required fields are marked *