សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ភ្លើង​ឆេះ​តូប​លក់​ឥ​វ៉ាន់ ចាប់ហួយ ស្លាប់​ស្ត្រី​ជា​ម្តាយ និង​កូនស្រី​តូចៗ ២​នាក់​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ ស្ត្រី​ជា​ម្តាយ និង​កូនស្រី ២​នាក់​ទៀត បាន​ស្លាប់ នៅក្នុង​ភ្នក់ភ្លើង មើលទៅ​គួរ​ឲ្យ​រន្ធត់ ដោយសារ អគ្គីភ័យ​ឆាបឆេះ តូប​លក់​ឥ​វ៉ាន់ ចាប់ហួយ មួយកន្លែង កាលពី​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​៩ ខែកុម្ភៈ

ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​សែន​សំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

   ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ១-​ឈ្មោះ ថង់ ហូ​វ ភេទ​ស្រី អាយុ ៤២​ឆ្នាំ ២-​ឈ្មោះ ចាន់ លីហ្សា ភេទ​ស្រី អាយុ ១៣​ឆ្នាំ ត្រូវជា​កូនបង្កើត និង​៣-​ឈ្មោះ ចាន់ លី​តា ភេទ​ស្រី អាយុ ៧​ឆ្នាំ ត្រូវជា​កូនបង្កើត ជនរងគ្រោះ​ទាំង ៣​នាក់ រស់នៅ​ភូមិ ឃុំ​កើតហេតុ ខាងលើ​។ តូប​លក់​ឥ​វ៉ាន់​ចាប់ហួយ ដែល​ត្រូវ​ភ្លើង​ឆេះ បំផ្លាញ​ទាំងស្រុង មាន​ទំហំ ៥​ម៉ែត្រ គុណ​នឹង ៧​ម៉ែត្រ ហើយ​បើតាម​ការពិនិត្យ អគ្គីភ័យ​នេះ បណ្តាលមកពី ទុស្សេ​ខ្សែភ្លើង​។​

   ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅពេល​អគ្គិភ័យ ឆាបឆេះ ម្ចាស់ផ្ទះ កំពុង​ដេក​លង់លក់  មិនដឹង​ខ្លួន រហូតដល់​ភ្លើង ឆេះ​យ៉ាង​សន្ធោសន្ធៅ ម្ចាស់ផ្ទះ​រត់ចេញ​មិន​រួច បណ្តាល​ឲ្យ ស្លាប់​ទាំង​ម្ដាយ និង​កូនស្រី ៣​នាក់ យ៉ាង​អាណោចអាធ័ម ព​ញ​រោះ​គ្មាន​នរណា អាច​ចូលទៅ​ជួយ សង្គ្រោះ​បានឡើយ​។ យ៉ាងណាក៏ដោយ សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍ ពន្លត់ភ្លើង ដោយ​ប្រើប្រាស់​ទឹក អស់ ៣​រថយន្ត ទើប​ភ្លើង រលត់ទៅវិញ​៕

P-0902A2 P-0902A3 P-0902A4


Leave a Reply

Your email address will not be published. Required fields are marked *