សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

រថយន្ត​១​បាំង​កន្លះព្រលះ​គ្នាពាក់កណ្តាលយប់ជាមួយរថយន្តតាក់ស៊ី​ម៉ាក​(SIENA)ក្រឡាប់​ផ្ងា​ពោះ​ឡើងលើ

ខេត្តសៀមរាប ៖ រថយន្ត​១​បាំង​កន្លះ ព្រលះ​ពាក់កណ្តាល រថយន្ត តាក់ស៊ី​ម៉ាក​(SIENA) ទាំង​កណ្តាលយប់ ដែល​ដឹកទំនិញ​ពេញ​គេចពន្ធ មកពី​ប៉ោយប៉ែត យកមក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប បណ្តាលឱ្យ​ក្រឡាប់​ផ្ងា​ពោះ​ឡើងលើ

សំណាងល្អ ពុំមាន​នរណាម្នាក់​រង​របួស​ឡើយ ខណៈ រថយន្ត​ទាំង​២​នោះ បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា បង្កឱ្យមាន​មនុស្ស​ចោមរោម​មើល ពេញ​ផ្លូវ បណ្តា​ឱ្យ​កកស្ទះ ចរាចរណ៍​ប្រមាណ​ជាង​២​ម៉ោង ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍រ​វាង​រថយន្ត និង​រថយន្ត​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៣០​នាទី​កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំ​ស្តុ​ប សុខា​ចាស់ ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប ។​

   ​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​ពួកគេ​បានឃើញ​រថយន្ត​មួយគ្រឿង​ដែល ១​បាំង​កន្លះ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២K-៩១៤៥ បើកបរ​មកពី​ត្បូង​ទៅ​ជើង មកដល់​ចំណុចកើតហេតុ បុក​ចំពាក់​កណ្តាល​ទ្វារ រថយន្ត​ម៉ាក​ស៊ីណា​(SIENA) ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AJ-៣៤០៧ បើកបរ​មកពី​លិច​មក​កើត ។​

   ​ខណៈ​កំពុង​បើកបរ​ក្នុង​ល្បឿន​លឿន​ដូចគ្នា បណ្តាលឱ្យ​រថយន្ត​ស៊ីណា (SIENA) ដឹកទំនិញ​គេចពន្ធ​មានដូចជា ត្រចៀកជ្រូក និង គ្រឿងក្នុង​ជ្រូក បែក​កង់​ក្រោយ​ទាំងសងខាង​ក្រឡាប់​ផ្ងា​ពោះ​ឡើងលើ គ្រាន់តែ​ខូចខាត​តែ​រថយន្ត ហើយ​ពួកគេ​ចុះមក​ដើរ​ធ្វើ​ព្រងើយ ហាក់បីដូចជា​គ្មានអ្វី​កើតឡើង ត្រឹម​ដឹងថា​បុក​គ្នា​តែប៉ុណ្ណោះ ។ ប្រភព​បាន​បន្តថា ក្រោយពេល​កើតហេតុ​បាន​មួយសន្ទុះ ទើប​ឃើញ​មាន​ប៉ូលិស​ចរាចរណ៍ មកជួយ​អន្តរាគមន៍ សម្រួល​កុំឱ្យ​កកស្ទះ​ចរាចរណ៍ ព្រមទាំង​ធ្វើការ​វាស់វែង​ផងដែរ ។​

   ​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​ប្រាប់ថា មុនពេល​កើតហេតុ​មាន​ប្រជា​ការពារ​ភូមិ​បាន​រាយការណ៍​មក​ថា មាន​ករណី​រថយន្តបុក​រថយន្ត បណ្តាលឱ្យ​ក្រឡាប់​ផ្ងារជើង​ឡើងលើ ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​សម្រួល​ចរាចរណ៍ ដើម្បី​កុំឱ្យ​កកស្ទះ ហើយ​ធ្វើការ​វាស់វែង ស្ទួ​ច​យក​រថយន្ត ១​បាំង​កន្លះ និង​ម្ចាស់​ទៅ​ស្នងការ​ជាមុនសិន ។​

   ​ចំណែក​រថយន្ត​(SIENA) ដែល​ដឹកទំនិញ​ពេញ​នោះ កំពុង​ហៅ​រថយន្ត​ស្ទួ​ចមក​យក​ចេញពី​ផ្លូវជាតិ​លេខ​៦ យកទៅ​គោលដៅ​នៅ​រង្វង់​មូល​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដើម្បីឱ្យ​ម្ចាស់​រថយន្ត​នោះ ហៅ រថយន្ត​ផ្សេង​មក​សាង​អីវ៉ាន់​ចេញ​ឱ្យអស់ រួច​ឱ្យ​រថយន្ត​ស្ទួ​ច​យក រថយន្ត​ស៊ីណា នោះ​ទៅ​ទុក​នៅ​ស្នងការ​រង់ចាំ​ដោះស្រាយ ។​

   ​បច្ចុប្បន្ន​រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ បាន​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕​

c4ca4238a0b923820dcc509a6f75849b-76 c81e728d9d4c2f636f067f89cc14862c-70 e4da3b7fbbce2345d7772b0674a318d5-42-879x512

Leave a Reply

Your email address will not be published. Required fields are marked *