សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឆេះ​ផ្សារ​សែន​មនោ​រម្យ ក្នុង​ខេត្តមណ្ឌលគិរី មនុស្ស​ស្លាប់ ២​នាក់ និង​របួសធ្ងន់​៣​នាក់ព្រមទាំង​បំផ្លាញថែម​២២០​តូប​ទោត

​ខេត្តមណ្ឌលគិរី​៖ ផ្សារ​សែន​មនោ​រម្យ ត្រូវ​អគ្គីភ័យ​ឆាបឆេះ​នៅ​រំលងអធ្រាត្រ​ពេញទំហឹង បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​សែន​មនោ​រម្យ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅវេលា​កណ្តាលអធ្រាត្រ​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ

ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

   ​សមត្ថកិច្ច​បានបញ្ជាក់​ថា ទោះជា​យ៉ាងណា​រហូតមកដល់​ម៉ោង​៨​ព្រឹក​នេះ អគ្គិភ័យ​នៅ​មិនទាន់​រលត់​ទាំងស្រុង​នោះទេ​មូលហេតុ នៃ​ការឆេះ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ពី​មូលហេតុ​បង្ក​ឱ្យ​ឆេះ​នោះ ដោយ​អ្នកខ្លះ​ថស​មកពី​ផ្ទុះ​ហ្គាស និង​ខ្លះ​ទៀតថា មកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ប្រភព​មួយ​ទៀតថា បណ្ដាលមកពី​ស្ត្រី​កូនខ្ចី​ម្នាក់​អាំងភ្លើង និង​ឆាបឆេះ​ពី​កម្ទេច​ភ្លើង​នោះ​។​

   ​ប្រភព​បញ្ជាក់ថា នៅវេលា​ម៉ោង​៨​ព្រឹក​នេះ អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង​៩០%​ហើយ ចំណែក​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​អាច​បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ។ ប្រភព​បន្តថា ផ្សារ​សែន​មនោ​រម្យ​មាន​តូប​សរុប​ចំនួន ២៧៩​តូប ហើយ​អគ្គិភ័យ​ឆាបឆេះ​ប្រហែល​៧០% ស្មើនឹង​២២០​តូប ខូចខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង និង​សម្លាប់​២​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

    ​ប្រភព​បានបញ្ជាក់​ឱ្យដឹងទៀតថា អ្នកស្លាប់ ទី​១.​ឈ្មោះ សេង ប៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ​។ ២. ឈ្មោះ តូច ណា​វីន ភេទ​ប្រុស អាយុ​១១​ឆ្នាំ មុខរបរ​សិស្ស​។ ចំណែក​អ្នករងរបួស ទី​១. ឈ្នោះ ង៉ូ​វ ពិសី ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា​។ ២.​ឈ្មោះ ម៉ក់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​(​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា​)​។ ៣.​ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ ៕

27849247_617333628658474_496844635_n 27849313_617333508658486_1108193545_n 27849444_617333488658488_386191614_n 27849556_617333501991820_1158179685_n 27849660_617333471991823_1743899542_n

Leave a Reply

Your email address will not be published. Required fields are marked *