សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ម៉ូតូ​២​គ្រឿង​បើក​ផ្ទុយ​ទិស លឿន បុក​គ្នា​នៅ​ចំណោត​រាម បណ្ដាលឱ្យ​មនុស្ស​៣​នាក់​រងរបួស​!

​ខេត្ត​ព្រះសីហនុ​៖ ម៉ូតូ​២​គ្រឿង​បើក​ផ្ទុយ​ទិស​គ្នា លឿន​ដូចគ្នា បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​របួស​ទាំងសងខាង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ៧:១៥ នាទី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ នៅលើ​ផ្លូវជាតិ​លេខ​៤

ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ​២១០ និង​២១១ ក្នុងភូមិ​ពូ​ពឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​


   ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​២០១៧ បើកបរ​ដោយ​ឈ្មោះ អ៊ុន អុ​ិ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​អូរជ្រៅ ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ជិះ​ទៅធ្វើ​ការ​នៅ​រោងចក្រ តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក វេ​វ​អេស ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ជិះ​គ្នា​ពីរ​នាក់ ឈ្មោះ ដុក រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ ស្រី ឡឹង អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ទិសដៅ​បញ្ច្រាស់​គ្នា បណ្ដាលអោយ​រងរបួស ទាំងសងខាង​(​មធ្យម​)​។​

    ​ក្រោយ​កើតហេតុ សមត្ថកិច្ច​បញ្ជូនទៅ​ពេទ្យ ៨៨៨​ម​ឃ្លាំង​លើ​។ រីឯ​ម៉ូតូ​បាន​យកទៅ រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង បណ្ដោះអាសន្ន ដើម្បី​សម្របសម្រួល​គ្នា​៕

2349832-34983-768x375 27906674_617337481991422_2066195710_o 27946241_617337465324757_1508542130_o 27950814_617337478658089_2053608695_o 27999923_617337468658090_1298264605_o

Leave a Reply

Your email address will not be published. Required fields are marked *