សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ប្រពន្ធ​កំពុង​អង្គុយ​អាំងភ្លើង ប្តី​ទាញ​កាំបិតផ្គាក់ កាប់​ស្លាប់​នៅនឹងកន្លែង​

​ព្រះសីហនុ​៖ ករណី​ប៉ុនប៉ង​មនុស្ស​ឃាត់ គឺ​បុរស​ជា​ប្តី បាន​យក​កាំបិតផ្គាក់ កាប់​ទៅលើ​ប្រពន្ធ កំពុង​អង្គុយ​អាំងភ្លើង ចំ​គុម្ពត្រចៀក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​វាល

ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

   ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ជា នៅ អាយុ​៥២​ឆ្នាំ ត្រូវជា​ប្តី ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ សាក់ ស្រី យុ​៥៣​ឆ្នាំ មុខរបរ​កសិករ ជនសង្ស័យ​បាន​យក កាំបិតផ្គាក់ កាប់​ប្រពន្ធ​កំពុង​អង្គុយ​អាំងភ្លើង នៅមុខ​ផ្ទះ​ចំ​គុម្ពត្រចៀក​ខាងស្តាំ ហើយ​បាន​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​។​

    ​ក្រោយពេល​កាប់​ប្រពន្ធ​ស្លាប់​ហើយ ជនសង្ស័យ បាន​លី​ប្រពន្ធ​ទៅ​ដាក់​លើផ្ទះ ហើយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ធ្វើការ​ឃាត់ខ្លួន​ក្នុងពេលនោះ​តែម្តង​។ វត្ថុតាង​ចាប់យក​បាន កាំបិតផ្គាក់​ដង​ឈើ​១​ដើម ប្រវែង​១​ម៉ែត្រ​៕

0cffd00d-0ab7-4573-a5fc-77a9dd4bcdf1 fe78bc0b-dc11-4cdf-a36c-32cdd8fe7a66

 

Leave a Reply

Your email address will not be published. Required fields are marked *