សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

​រយៈពេល​២​ថ្ងៃសមត្ថកិច្ចរាជធានីភ្នំពេញចាប់​កាត់​រថយន្ត​ត​ទ្រុង​បាន​ចំនួន​៨៨​គ្រឿង​

​រាជធានី​ភ្នំពេញ ៖ លោក ម៉េ​ត មាស​ភក្តី អ្នក​នាំពារ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គិតពី​ថ្ងៃ​ចាប់ផ្តើម កាលពី​វេលា​ម៉ោង ០០:០០​យប់​ឈានចូល​ថ្ងៃទី​១០ ដល់​ល្ងាច​ថ្ងៃទី​១១ កុម្ភៈ ២០១៨​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ដល់​

សមត្ថកិច្ច​ចម្រុះ​រួមមាន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការ​រាជ​អាវុធ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ចាប់​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ បច្ចេកទេស​នៅតាម​ទីតាំង​គោលដៅ​ជាច្រើន​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​។​

  លោក ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​ប្រតិបត្តិការ​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ក្រុមការងារ​បាន​ត្រួតពិនិត្យ រថយន្ត​ធុន​ធ្ងន់​សរុប​ជាង​១​ពាន់​គ្រឿង ក្នុងនោះ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៨៨ គ្រឿង ត្រូវបាន​មន្ត្រី​ជំនាញ ចាប់​កាត់​ទ្រុង​ចេញ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។

   ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ រដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​រថយន្ត​ធ្វើ​ចរាចរណ៍​ចំនួន ៩២៣.៦៥៧ ក្នុងនោះ រថយន្ត ២.៩៥៣​គ្រឿង ដឹក​លើស​ចាប់ពី​៤​តោន រហូតដល់ ៤៣​តោន និង​បាន​ផាកពិន័យ​ជា​ទឹកប្រាក់ ចំនួន ៥.៧៧៨.៨២០.០០០​រៀល​ផងដែរ​។​

    គួររំលឹកថា កាលពី​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ​នេះ​តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀតឡើយ​។ បើ​មាននៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ​។ បើ​នរណា​មក​តវ៉ា ឬ​អ្នកកាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង​៕​

4e70d92fc9578ccdf886d18adc134853 5e050a4297417f09bdb7670447b1930b 8eb75120ce995d8cda5be19a5edb96f6 a33fc482704fe864d0327729f071b81c ab5c90daea2504efe3f17724d22e42bb bf26346450c2693ec5c0cd8fe72bc576

Leave a Reply

Your email address will not be published. Required fields are marked *