សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ជិះ​ម៉ូតូ​ជូន​មិត្តភក្តិ​ទៅផ្ទះ ត្រលប់​មកវិញ ត្រូវ​ចោរឆក់​កាបូប ដួល​រងរបួស​ធ្ងន់​

​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ ជូន​មិត្តភក្តិ​ទៅផ្ទះ រួច​ជិះ​ត្រឡប់មកវិញ មិនទាន់​ដល់ផ្ទះ​ផង ត្រូវ​ជន​ស​ង្ស​យ័ ២​នាក់ ជិះ​មួយគ្រឿង  ធ្វើ​សកម្មភាព ឆក់​កាបូបស្ពាយ មិនបាន​សម្រេច ដួល​បោក​នឹង​ថ្នល់ រងរបួស​បែក​មុខ បែក​មាត់

កាលពី​វេលា​ម៉ោង ៨​និង​៥០ នាទី​យប់ ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​លេខ​១៨២ ខាងកើត​ប៉ុស្តិ៍ នគរបាល សង្កាត់​ទឹកល្អក់​៣ ប្រមាណ​ជាង ២០​ម៉ែត្រ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោគ រាជធានី​ភ្នំពេញ ។​

    ​ជនរងគ្រោះ មានឈ្មោះ នួន កញ្ជ​នី ភេទ​ស្រី អាយុ ២២​ឆ្នាំ មុខរបរ​និស្សិត ស្នាក់នៅ​ផ្ទះជួល មួយកន្លែង ក្បែរ​ផ្សារ ជិន​ណាន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ស្ត្រី​ម្នាក់​ជា​មិត្តភក្តិ ជនរងគ្រោះ ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ស្វាយរៀង 1B-7628 មក​ស្តារ​ការងារ ក្នុង​មន្ទីរពេទ្យ រុស្សី ដល់ពេល ចប់​ម៉ោង​ការងារ ក៏បាន​ឌុប​គាត់​មក​ផ្ទះ នៅ​ម្តុំ​សាលារៀន វ៉ាន់ដា ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំកា​មន  រួច​ជនរងគ្រោះ បាន​បន្តដំណើរ តែ​ម្នាក់​ដំ​ដៅ​ទៅផ្ទះ ក៏​ជួប​ចោរឆក់ រងរបួស​ធ្ងន់​តែម្តង​៕ 

P-1302A3 P-1302A4


 

Leave a Reply

Your email address will not be published. Required fields are marked *