សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ឡាន​សណ្តោង បុក​ជាមួយ ហាយ​ឡិន​ឌ័​រ ប៉ើង​ធ្លាក់​ផ្លូវ របួសធ្ងន់​ម្នាក់​

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់ បាន​រងរបួស យ៉ាងដំណំ ដោយសារ រថយន្ត​សណ្តោង បើក​បុក​ជាមួយ រថយន្ត ហាយ​ឡិន​ឌ័​រ នៅវេលា​ម៉ោង ៦​និង​៤០ នាទី ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ​១៦១-១៦២

ស្ថិតនៅក្នុង ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

   ​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង រវាង​រថយន្ត​ធុន​ធំ ពណ៌​ស លាយ​ប្រផេះ គ្មាន​ផ្លាកលេខ សណ្តោង​រឺ​ម៉ក ដែលមាន​ទិសដៅ ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​ភ្នំពេញ បាន​រ៉េ​ចង្កូត ទៅបុក​រថយន្ត ១​គ្រឿង ម៉ាក​ហាយ​ឡិន​ឌ័​រ ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ 2AF-1064 មាន​ទិសដៅ​ផ្ទុយគ្នា អ្នកបើកបរ​ឈ្មោះ ជួន វិចិត្រ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ មាន​អ្នករួមដំណើរ ចំនួន ២​នាក់​។ គ្រោះថ្នាក់​នេះ បណ្ដាល​ឲ្យ រងរបួស​មនុស្ស​ម្នាក់ ឈ្មោះ HOYNH VAN HIEN ជនជាតិ​វៀតណាម ជា​អ្នករួមដំណើរ ត្រូវ​បញ្ជូនទៅ ព្យាបាល នៅ​គ្លីនិក លិ​គឹម​ឌី វាលរេញ​៕

P-1302A6 P-1302A7 P-1302A13

 

 


Leave a Reply

Your email address will not be published. Required fields are marked *