សូមជូនពរឲ្យអាជីវកម្មរបស់លោកអ្នកជួបតែការរីកចម្រើនជារៀងរហូត!!!

ទៀតហើយ​! រំលោភ រួច​អា​រក​សម្លាប់​ស្ត្រី​កូនខ្ចី នៅ​ខេត្តកំពង់ឆ្នាំង​!

​ខេត្ត​កំពង់​ឆ្នាំ​៖ នារី​ម្នាក់​ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​ដេកស្លាប់​ក្នុងព្រៃ​ត្រែង​ក្បែរ​ផ្លូវជាតិ ក្នុង​សភាព​អាក្រាត​ខោ និង​ស្នាម​អា​រក​ដាច់​បំពង់ក​។ ហេតុការណ៍​ដ៍​រន្ធត់​នេះ​ត្រូវ​សាច់ញាតិ​ប្រទះឃើញ កាលពី​ម៉ោង​៧​យប់ ថ្ងៃទី​១២ ខែកុម្ភៈ

ឆ្នាំ​២០១៨ នៅ​ភូមិ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​


   ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនរងគ្រោះ ហ៊​ន ណាវី ភេទ​ស្រី អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​បាន​បាត់​ពី​ផ្ទះ​ដោយ​មិនដឹង​មូលហេតុ ហើយ​ឪពុក​ជនរងគ្រោះ​បានឃើញ​ទារក​កូន​ជនរងគ្រោះ អាយុ​៦​ខែ យំ​នៅលើផ្ទះ​។ បន្ទាប់មក​ឪពុក ជនរងគ្រោះ នាំ​សាច់ញាតិ ក្នុងភូមិ ដើររក រហូតដល់​ម៉ោង ៧​យប់​ទើប​ឃើញ សព ជន​រង គ្រោះ​ដេកស្លាប់ ក្នុងព្រៃ​ត្រែង​បន្លា​យួន ក្នុង​ដី​របស់​ឈ្មោះ​ហុន​ហេ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ចម្ងាយ​ពី​ផ្លូវ ប្រមាណ​២៥​ម៉ែត្រ ។​

   ​នគរបាល​មូលដ្ឋាន​បានបញ្ជាក់​ឱ្យដឹងថា ជនរងគ្រោះ​មាន​សភាព ខោ ស្រាត​ត្រឹម​ភ្លៅ នៅលើ ក មាន​ស្លាកស្នាម​មុត​ជិត​ដាច់​បំពង់ក និង​បាត់​គ្រឿង​អ​ល​ង្ល​ការ​មាស​ជាប់​នឹង​ខ្លួន​មួយចំនួនទៀត​។ ករណីនេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​ជនដៃដល់​៕

27993945_619081061817064_1087647095_n 27994385_619081058483731_2030090833_n 28000728_619081098483727_576344093_n 28001275_619081168483720_1622700907_n

Leave a Reply

Your email address will not be published. Required fields are marked *